VersusMedia ចាប់ផ្ដើមគេហទំព័រថ្មីសម្រាប់សេវាតន្ត្រីភាពយន្តរបស់ខ្លួន

សេវានេះផ្ដល់ជូនវេទិកាមួយសម្រាប់អ្នកផលិតភាពយន្តឯករាជ្យក្នុងការផ្សារភ្ជាប់ជាមួយអ្នកដែលចង់ក្លាយជាតន្ត្រីករ

ឡូស អាន់ជ័រលេស រដ្ឋកាលីហ្វញ៉ា

អស់រយៈពេល15ឆ្នាំVersusMediaបានជះឥទ្ធិពលខ្លាំងក្លាទៅលើឧស្សាហកម្មភាពយន្តឯករាជ្យដោយផ្សារភ្ជាប់អ្នកផលិតភាពយន្តដែលមានទេពកោសល្យជាមួយនឹងតន្ត្រីករដែលស្វែងរកបណ្ដាញទីផ្សារថ្មីសម្រាប់តន្ត្រីរបស់ខ្លួន។ ឥឡូវនេះ គេហទំព័រសម្រាប់តែសេវាភ្នាក់ងារតន្ត្រីភាពយន្តរបស់ VersusMediaថ្មីមួយកំពុងចាប់ផ្ដើមនៅhttp://www.filmmusicagent.com។តំបន់បណ្ដាញនេះនឹងធ្វើឱ្យបណ្ដាញទំនាក់ទំនងរវាងអ្នកផលិតភាពយន្តឯករាជ្យនិងតន្ត្រីករកាន់តែងាយស្រួលជាងមុនទៀត។

ដំបូងគេហទំព័រភា្នក់ងារតន្ត្រីភាពយន្តនឹងមានប្រាំពីរភាសា(អង់គ្លេសអេស្ប៉ាញចិនបារាំងអាល្លឺម៉ង់ហិណ្ឌីនិងខ្មែរ)ដែលឆ្លុះបញ្ចាំងពីលក្ខណៈសកលនៃទីផ្សារឯករាជ្យ។ភាសាបន្ថែមទៀតទំនងនឹងមានតាមក្រោយក្នុងប៉ុន្មានខែខាងមុខជាមួយនឹងសេវាបម្រើផ្អែកតាមសមាជិកភាពដែលផ្ដល់ដំណោះស្រាយតែមួយគត់សម្រាប់បំពេញតាមតម្រូវការនៃអ្នកផលិតភាពយន្ត និងតន្ត្រីករ។

Ryan Vinsonស្ថាបនិករបស់VersusMediaនិងអ្នកផ្ដួចផ្ដើមគំនិតភ្នាក់ងារតន្ត្រីភាពយន្តមានក្ដីរំភើបចំពោះគេហទំព័រដែលបានធ្វើបច្ចុប្បន្នភាពពីព្រោះវាផ្ដល់នូវសោភ័ណ្ឌភាពមុខងារនិងការប្រាប់ទិសងាយស្រួលដែលរំពឹងថានឹងមានលើគេហទំព័រទំនើបជាមួយនឹងវេទិកាបណ្ដាញតែមួយគត់ដែលVersusMediaទទួលបានការស្ងើចសរសើរនៅក្នុងឧស្សាហកម្មភាពយន្តឯករាជ្យ។តន្ត្រីករដែលទំនងនឹងជោគជ័យជារឿយៗពុះពារក្នុងការសម្ដែងបង្ហាញតន្ត្រីរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ហើយអ្នកផលិតភាពយន្តឯករាជ្យប្រឈមនឹងបញ្ហាក្នុងការរកមើលសិល្បករប្រកបដោយទេពកោសល្យដែលពុំគិតថ្លៃកប់ពពក។គេហទំព័រនេះនឹងជួយលុបបំបាត់បញ្ហាទាំងនេះសម្រាប់ភាគីទាំងសងខាង។

«តំបន់បណ្ដាញថ្មីប្រកាន់ខ្ជាប់តាមគោលការណ៍ទូទៅដូចគ្នានឹងគោលការណ៍ចាស់ប៉ុន្តែយើងបានត្រូវការបង្កើនប្រសិទ្ធភាពដើម្បីធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកផលិតភាពយន្តនិងតន្ត្រីករក្នុងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។ខ្ញុំបានចង់បង្កើតគេហទំព័រកាន់តែប្រសើរមួយដែលបំពេញតាមលក្ខខណ្ឌតម្រូវរបស់កម្មវិធីរុករកវិបចល័តនិងកម្មវិធីរុករកវិបចាស់។អ្នកផលិតភាពយន្តអាចបិទផ្សាយអំពីគម្រោងដែលពួកគេត្រូវការតន្ត្រីហើយតន្ត្រីករអាចឆ្លើយតបដោយផ្ទាល់ទៅនឹងការរាយជូនទាំងនេះ។គំនិតគឺថាភាគីទាំងសងខាងអាចបង្កើតចេញជាកិច្ចព្រមព្រៀងសមរម្យមួយរវាងពួកគេហើយបន្តទៅមុខ។នេះមានន័យថាអ្នកផលិតភាពយន្តខ្ជះខ្ជាយពេលកាន់តែតិចក្នុងការរុករកតន្ត្រីករដែលមានទេពកោសល្យលើវិបហើយចំណាយពេលកាន់តែច្រើនក្នុងការបង្កើតនិងច្នៃប្រឌិត។»

គេហទំព័រថ្មីគឺជាចំណែកយុទ្ធសាស្ត្រកាន់តែធំទូលាយមួយរបស់VersusMediaដែលផ្ដល់ការគាំទ្រសម្រាប់សិល្បករនៅក្រោយឆាកផងខណៈដែលជួយផ្សព្វផ្សាយស្នាដៃរបស់ពួកគេទៅដល់ទស្សនិកជនកាន់តែច្រើនផង។គេហទំព័រភ្នាក់ងារតន្ត្រីភាពយន្តសម្រេចបាននូវគោលដៅខាងដើមខណៈពេលបណ្ដាញប៉ុស្តិ៍មិនប្រើខ្សែរបស់VersusMediaដែលបានចាប់ដំណើរការដើមឆ្នាំនេះជួយសម្រេចបាននូវគោលដៅខាងក្រោយ។ បណ្ដាញប៉ុស្តិ៍តាមតម្រូវការអាចរកបាននៅលើ Roku, Android TV, Amazon Fire TV និង Xiaomi Mi Box ហើយពួកវាផ្ដល់ជូនវីដេអូនិងភាពយន្តតន្ត្រីដ៏ច្រើនបរិបូរ ដែលសិល្បករឯករាជ្យផលិតតាក់តែង។

សេវាបណ្ដាញរបស់VersusMediaទទួលបានការកោតសរសើរពីសំណាក់អ្នកផលិតភាពយន្តដែលសកម្មក្នុងទីផ្សារមហោស្រពសំខាន់ៗនិងលើសនេះក្នុងបណ្ដាប្រទេសនានាដូចជាឥណ្ឌាណូវែលសេឡង់ អូស្ត្រាលីស៊ុយអែតអង់គ្លេសនិងម៉ិកស៊ិកជាដើម។ការបើកដំណើរការនៃតំបន់បណ្ដាញថ្មីនឹងផ្គត់ផ្គង់ទៅទីផ្សារសកលមួយជាមួយនឹងគម្រោងដែលក្រុមហ៊ុនរាយក្នុងបញ្ជីដោយរួមបញ្ចូលភាពយន្តខ្នាតពេញឯករាជ្យដែលប្រើថវិកាច្រើន និងភាពយន្តខ្នាតរាងតូចរបស់សិស្ស។

អំពី VersusMedia
VersusMedia កំពុងបានជួយអ្នកផលិតភាពយន្តឯករាជ្យក្នុងការធ្វើការជាមួយនឹងតន្ត្រីករចាប់តាំងពីឆ្នាំ 2001។ ដើម្បីពិនិត្យមើលគេហទំព័រថ្មីចូលមើលhttp://www.filmmusicagent.com។បើអ្នកចង់ស្វែងយល់បន្ថែមអំពីបណ្ដាញប៉ុស្តិ៍មិនប្រើខ្សែ ទៅកាន់ http://www.versusmedia.com